បរទេស៖ យោធារបស់ទីក្រុងប៉េកាំង នាពេលថ្មីៗនេះ បានអភិវឌ្ឍផលិតអាវុធកូនកាត់ មានសមត្ថភាពអាច កម្ទេចព្រលានយន្តហោះទាំងមូលដោយការ វាយប្រហារតែមួយដងបាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរបស់ចិន កាលពីថ្ងៃចន្ទម្សិលមិញនេះ។
ទស្សន៍កណ្ដាលរបស់ចិន និងទីភ្នាក់ងារសារព័ត៌មាន Global Times បានរាយការណ៍ថា អាវុធនេះ ត្រូវគេពិពណ៌នាថា គឺជាចន្លោះមួយរវាងមីស៊ីល វាយប្រហារពីអាកាសទៅដី និងគ្រាប់បែកវៃឆ្លាត វាយប្រហារ កម្ទេចព្រលានយន្តហោះ បានក្នុងកម្រិតខ្ពស់។
យោងតាមសេចក្តីរាយការណ៍ អាវុធថ្មីរបស់ប្រទេសចិននេះ មានរូបរាងស្រដៀងគ្នា នឹងគ្រាប់មីស៊ីល មានទម្ងន់ប្រហែល ១.១០០ផោន និងមានបំពាក់ដោយ កម្មវិធីបំបាំងកាយ ដើម្បីគេចមិនឲ្យប្រព័ន្ធរ៉ាដាចាប់សញ្ញារបស់វាបាន ហើយវាមានរយៈចម្ងាយ វាយប្រហារបានតិចបំផុត ៣៧ម៉ាយ៕
ប្រែសម្រួល៖ ប៉ាង កុង