អាមេរិក៖ ក្រុមហ៊ុន Facebook បានដាក់ចេញនូវ ការអាប់ដេតថ្មីដែលច្របាច់បញ្ចូលគ្នានូវ Instagram ជាមួយកម្មវិធីផ្ញើសារ Messenger ផ្តល់ឲ្យអ្នកប្រើប្រាស់ នូវសិទ្ធិចូលទៅកាន់បញ្ជីលក្ខណៈពិសេសក្នុងសារផ្ទាល់ នៅពេលសភាពិចារណាបំបែកបំបាក់យក្ស ប្រព័ន្ធផ្សព្វផ្សាយសង្គម នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ការផ្លាស់ប្តូរនេះបន្ថែម នូវរូបរាងថ្មីសម្រាប់ការជជែក របស់អ្នកដោយប្រតិកម្មអារម្មណ៍ជាច្រើន ការបញ្ឈទៅការឆ្លើយតប និងសមត្ថភាពក្នុងការជជែកជាមួយ អ្នកដទៃដែលប្រើ Facebook ។ នាយកប្រតិបត្តិលោក Mark Zuckerberg បានប្រកាសកាលពីឆ្នាំមុនថា ក្រុមហ៊ុននឹងប្រមូលផ្ដុំគ្នា នូវហេដ្ឋារចនាសម្ព័ន្ធ ផ្ញើសារនៃកម្មវិធីពេញនិយមក៏ដូចជារួមបញ្ចូល ការអ៊ិនគ្រីបពីចុងដល់ចុង។
ការរួមបញ្ចូលគ្នានេះ កើតឡើងនៅពេល សេដ្ឋីបច្ចេកវិទ្យាប្រយុទ្ធជាមួយនិយតកររដ្ឋាភិបាល កំពុងស៊ើបអង្កេតលទ្ធភាពនៃការបំបែកយក្សសង្គម។ ការអាប់ដេតត្រូវបាន ប្រទះឃើញដំបូងដោយ The Verge បានបង្ហាញខ្លួននៅក្នុង កំណែចុងក្រោយបំផុតទាំង Instagram និង Messenger ។ នៅពេលអ្នកប្រើជ្រើសរើសការអាប់ដេតអេក្រង់ បង្ហាញការចែករម្លែកថា មានផ្លូវថ្មីសម្រាប់សារនៅលើ Instagram ៕
ដោយ៖ លី ភីលីព