ព្រឹត្តិការណ៍

២០ឆ្នាំមុននាវាមុជទឹកដើរ ដោយថាមពល នុយក្លេអ៊ែរ រុស្សីលេចចូលបាតសមុទ្រ សម្លាប់នាវិកទាំង១១៨នាក់

ប្រវត្តិសាស្ត្រ៖ថ្ងៃទី១២ខែសីហាឆ្នាំ២០០០ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ ប្រទេសរុស្សីមួយគ្រឿងបានលេចចូលទៅក្នុងបាតសមុទ្រ

Barentsហើយនាវិកទាំង១១៨នាក់ ដែលធ្វើការនៅក្នុងនោះក្រោយមកត្រុវបានគេប្រទះឃើញ ស្លាប់ទាំងអស់ប៉ុន្តែជឿជាក់ថា

មកទល់ពេលនេះមូលហេតុប្រាកដ នៃគ្រោះមហន្តរាយដ៏អាក្រក់នេះគឺមិនទាន់មានអ្នកអាចបញ្ជាក់ បាននោះទេ។

នាវាមុជទឹកដែលមានឈ្មោះថាKursk បានចាកចេញពីផែនាថ្ងៃទី១០ខែសីហាដើម្បីចូលរួម សមយុទ្ធយោធាមួយដែលប្រព្រឹត្តទៅ

នៅក្នុងតំបន់សមុទ្រBarents។ នាថ្ងៃទី១២ខែសីហាឆ្នាំ២០០០នាវាKursk ត្រូវបានគេលឺសំលេង ផ្ទុះដល់ទៅ២ដងមុនចាប់

ផ្តើមធ្វើការបាញ់សាកល្បងគ្រាប់ពិត ហើយវាក៏លេចចូលទៅក្នុងបាតសមុទ្រBarents នោះតែម្តង។

គួរបញ្ជាក់ថានាវាKurskប្រភេទនេះ មានប្រវែងប្រមាណជា៥០០ហ្វីតនិងទំងន់រហូតទៅដល់២៤០០០តោន ដើរដោយម៉ាស៊ីន

រ៉េអាក់ទ័រចំនួន២ហើយវាគឺជានាវាមុជទឹកធំបំផុត លើលោកនាពេលនោះដោយទំហំរបស់វាមាន ទំហំធំជាងនាវាមុជទឹករបស់អាមេរិកដល់ទៅ៣ដង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top