ព្រឹត្តិការណ៍

ផ្ទាំងថ្មអាយុកាល ៥០០០ឆ្នាំ ផ្ទុកហត្ថលេខាមិនធ្លាប់ មានពីមុនលក់ក្នុងតម្លៃ ១៧៥,០០០ ផោន

អ៊ីរ៉ាក់៖ ផ្ទាំងថ្មធ្វើពីដីឥដ្ឋ ដែលមានអាយុកាល ៥.០០០ឆ្នាំមួយបង្ហាញពីក្តីលម្អិត អំពីគ្រឿងផ្សំស្រាបៀរ និងកាន់អក្សរកាត់ដំបូងគេ នៅលើពិភពលោកត្រូវបានលក់ក្នុងតម្លៃ ១៧៥,០០០ ផោន ក្នុងការដេញថ្លៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ផ្ទាំងថ្មនេះត្រូវបានគេនិយាយថា ជាកំណត់ត្រាដែលត្រូវបាន គេស្គាល់ដំបូងបំផុត នៅក្នុងប្រវត្តិសាស្រ្ត ដោយចង្អុលបង្ហាញដោយ និមិត្តសញ្ញាបកប្រែថា ‘KU’ និង ‘SIM’ នៅជ្រុងខាងឆ្វេងផ្នែកខាងលើ។ អ្នកជំនាញបកស្រាយថា ការប្រកបអក្សរនេះគឺ ‘Kushim’ អាចមកពីការសរសេរ របស់រដ្ឋាភិបាលបានបង្ហាញ នៅលើផ្ទាំងថ្មសម្រាប់ គោលបំណងគ្រប់គ្រង។

សិលាចារឹកផ្សេងទៀត នៅលើវត្ថុហាក់ដូចជា បង្ហាញអំពីរបៀបពីការផលិត ស្រាបៀរនៅប្រាសាទ ព្រះវិហារមជ្ឈឹមបូព៌ានាឆ្នាំ ៣.១០០ មុនគ.ស ហើយគិតលម្អិតអំពី ប្រតិបត្តិការផលិតស្រាបៀរ។ ដំណើរការនៃការបំលែងស្រូវ ឬពោតទៅជាស្រាបៀរ ហើយដឹកជញ្ជូនវាទៅក្នុង រោងចក្រផលិតស្រាបៀរ ត្រូវបានបង្ហាញជាមួយ នឹងរូបភាពដើមនៃធញ្ញជាតិ និងដប។ ផ្ទាំងថ្មទំហំ ៣ អ៊ីញ និង ៣ អ៊ីញដែលដាក់លក់ ដោយក្រុមហ៊ុនដេញថ្លៃ Bloomsbury មានមូលដ្ឋាននៅទីក្រុងឡុង ត្រូវបានធ្វើឡើងនៅទីក្រុងបុរាណ Uruk នៅសម័យទំនើបភាគខាងត្បូង ប្រទេសអ៊ីរ៉ាក់ ។

ផ្ទាំងថ្មមានស្នាមប្រេះដូចសក់ ២ឬ៣ ប៉ុន្តែបើមិនដូច្នេះទេវាត្រូវបានគេចាត់ទុកថា ជាស្ថានភាពលេចធ្លោ។ វាត្រូវបានគេប៉ាន់ស្មានស្ទើរតែ ទ្វេដងនៃការប៉ាន់ស្មាន ៩០,០០០ ផោន នៅពេលវាត្រូវបាន លក់ជាមួយការដេញថ្លៃ Bloomsbury ។ អ្នកប្រមូលឯកជនដ៏ជោគជ័យ របស់សហរដ្ឋអាមេរិកបាន ចំណាយថ្លៃញញួរចំនួន ១៤០,០០០ ផោនជាមួយនឹងថ្លៃឈ្នួលបន្ថែម គិតជាតួលេខសរុបដល់ ១៧៥.០០០ ផោន៕

ដោយ៖ លី ភីលីព

Most Popular

To Top