ព័ត៌មានអន្តរជាតិ

ទីបញ្ជាការការពារ ដែនអាកាសអាមេរិក ខាងជើង ចាប់ផ្តើមសមយុទ្ធដែន អាកាស លើមហាសមុទ្រអាក់ទិក

បរទេស ៖ ទីបញ្ជាការការពារដែន អាកាសអាមេរិកខាងជើង ហៅកាត់ថា NORAD តាមសេចក្តីរាយការណ៍ បានប្រកាសថា សមយុទ្ធដែនអាកាស នៅមហាសមុទ្រអាកទិក ដែលមានការចូលរួម ដោយយន្តហោះកាណាដា និងសហរដ្ឋអាមេរិកនោះ កំពុងតែប្រព្រឹត្តទៅនៅក្នុងសប្ដាហ៍នេះ។

សារបង្ហោះលើបណ្ដាញ សង្គមធ្វីតធ័ររបស់ទីបញ្ជាការ NORAD បាននិយាយថា យន្តហោះដឹកជញ្ជូន C-17 និងយន្តហោះចម្បាំង F-15 របស់កងទ័ព អាកាសអាមេរិក បានទៅដល់ទីស្នាក់ការកណ្ដាល តំបន់ខាងជើងកងទ័ពកាណាដា Yellowknife ក្នុងតំបន់ភាគនិរតី របស់ប្រទេសកាណាដា កាលពីថ្ងៃអង្គារ សម្រាប់សមយុទ្ធការពារ ដែនអាកាស ដោយហោះហើរចេញពីរសមុទ្រ Beaufort Sea រដ្ឋអាឡាស្កា ទៅកាន់មូលដ្ឋានទ័ពអាកាស Thule កោះគ្រីនឡែន។

យន្តហោះចាក់សាំងកណ្ដាល អាកាស KC-10 និងយន្តហោះចម្បាំង CF-18 របស់កងទ័ពអាកាស របស់ប្រទេសកាណាដា យន្តហោះល្បាតរយៈចម្ងាយឆ្ងាយ CP-140 និងយន្តហោះចាក់សាំង CC-150T ក៏បានចូលរួមនៅ ក្នុងសមយុទ្ធនោះផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top