បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី២០ ខែសីហានេះ អនុរដ្ឋមន្ត្រីក្រសួង ការបរទេសរុស្សី លោក Sergei Ryabkov បានមានប្រសាសថា ប្រទេសរុស្សី នឹងមិនបញ្ឈប់កិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសអ៊ីរ៉ង់ ឡើយទោះបីជាកំពុងស្ថិតនៅភាព គម្រាមកំហែង ពីសហរដ្ឋអាមេរិកក្តី។
ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក របស់ប្រទេសរុស្សី RIA Novosti បានដកស្រង់សម្តីលោក Ryabkov ថា យើងបាននឹងកំពុងដើរ ទៅមុខ និងដឹកនាំខ្លួនឯងទាំងស្រុង ដោយផលប្រយោជន៍ផ្ទាល់ខ្លួន កាតព្វកិច្ចនិងជាពិសេស គឺស្របទៅនឹងច្បាប់របស់អន្តរជាតិ ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃពុធម្សិលមិញរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានគំរាមដាក់ទណ្ឌកម្ម ដល់ប្រទេសទាំងឡាយ ដែលនឹងចេញមុខមកប្រឆាំង នឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី