កីឡា

Neymar អាចរងការពិន័យ មិនអាចប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយសាររឿងមួយនេះ

នៅថ្ងៃនេះ មានលេច លឺព័ត៌មានច្បាស់ការណ៍មួយចំនួន បានអះអាងហើយថា កីឡាករខ្សែប្រយុទ្ធ Neymar បានល្មើសទៅនឹងគោលការណ៍ មួយចំនួនរបស់ UEFA ពាក់ព័ន្ធទៅនឹងការ ប្រយុទ្ធប្រឆាំងទៅនឹងកូវីដ១៩។

ទាំងក្លឹប PSG ផងក៏ត្រូវបានគេជឿជាក់ថា កំពុងមានការព្រួយបារម្ភដែរថា កីឡាកររូបនេះអាចរកការពិន័យ ដោយមិនឲ្យចូលរួមក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រ Champion League ដោយសារតែគាត់បានធ្វើការដោះដូរ ជាមួយនឹងកីឡាករម្នាក់ របស់ RB Leipzig កាលពីប្រកួតយប់មិញ។

គួរឲ្យដឹងដែរថា គណៈកម្មការគ្រប់គ្រងបាល់ទាត់អ៊ឺរ៉ុប បានណែនាំយ៉ាងតឹងរឹង ឱ្យវិលត្រឡប់មករកការប្រកួតវិញ ទាំងក្របខ័ណ្ឌ Champions League និង Europa League កាលពីខែមុនដើម្បីធានាថា ការប្រកួតទាំងពីរអាចត្រូវបានបញ្ចប់ ដោយសុវត្ថិភាពទល់នឹងវិរុសឆ្លងកូវីដ១៩ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top