ព័ត៌មានអន្តរជាតិ

Aliaba ប្រាប់លោក Trump ថា ខ្លួនគឺជាអ្នកគាំទ្រ គ្រប់ម៉ាកយីហោ ផលិតផល របស់អាមេរិក

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Alibaba បានចាប់ផ្តើមធ្វើសកម្មភាព ដើម្បីលប់បំបាត់ភាពតានតឹង ជាមួយនឹងអាមេរិក នៅចំពេលដែលប្រធានាធិបតី អាមេរិកលោក Donald Trump កំពុងគម្រោមកំហែងខ្លាំង ដល់អាជីវកម្មទាំងឡាយ របស់ប្រទេសចិន។

ប្រធានប្រតិបត្តិការ របស់ក្រុមហ៊ុន យក្សចិនមួយនេះ គឺលោក Daniel Zhang បាននិយាយថា ក្រុមហ៊ុនលក់រាយរបស់ខ្លួន មានគោលនយោបាយដ៏ធំមួយ គឺគាំទ្រដល់ផលិតផលម៉ាកយីហោ ទាំងឡាយរបស់អាមេរិករួមមានទាំង អ្នកលក់រាយផងអាជីវកម្មខ្នាតតូចផង និងជាពិសេស គឺកសិករដែលជាជន ជាតិអាមេរិកផង។

ការប្រកាស បែបនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយ ពេលដែលតួលេខ លក់របស់ក្រុមហ៊ុនយក្សចិន មួយនេះ មានការកើនឡើងខ្លាំង ជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣ នេះហើយក៏នៅចំពេលដែលអាមេរិក កំពុងដាក់គំនាបខ្លាំងរាល់ក្រុមហ៊ុនយក្សធំៗ របស់ប្រទេសចិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top