កីឡា

អតីតខ្សែការពារ Juventus កីឡាករ Isla ផ្ទេរទៅលេងនៅប្រេស៊ីល

នៅថ្ងៃព្រហស្បតិ៍នេះ ម្ចាស់ជើងឯកលីគកំពូលប្រេស៊ីលនិង Copa Libertadores គឺ Flamengo បានប្រកាសថា ខ្លួនបានបញ្ចប់ទៅ នៃការចុះហត្ថលេខា ជាមួយនឹងខ្សែការពារអន្តរជាតិ ឈីលី Mauricio Isla ដោយមិនមានតម្លៃខ្លួនឡើយ។

ក្លឹប Flamengo បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃពុធថាបុរសវ័យ ៣២ ឆ្នាំដែលបានចែកផ្លូវជាមួយ Fenerbahce របស់ប្រទេសតួកគី កាលពីខែមិថុនា បានយល់ព្រមលើកិច្ចព្រមព្រៀង ដែលនឹងអនុញ្ញាតឲ្យគាត់ បន្តរស់នៅទីនេះ រហូតដល់ខែធ្នូឆ្នាំ ២០២២ ។

សេចក្តីថ្លែងការណ៍នោះ បានសរសេរថា៖ «បន្ទាប់ពី ១២ រដូវនៅអឺរ៉ុបរួចមកកីឡាករ Mauricio Isla បានសម្រេចចិត្ត ក្នុងការធ្វើដំណើរមកប្រកបអាជីព នៅតំបន់អាមេរិកខាងត្បូងវិញ និងដើម្បីចូលរួមជាមួយយើង»៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top