សុខភាព និង ផ្លូវភេទ

ក្រោយអាហារ ពេលព្រឹកកន្លះម៉ោង ធ្វើរឿងនេះ អ្នកនឹងមិនសូវជួបពេទ្យទេ

ប្រសិនជាអ្នកអាចធ្វើរឿង ទាំងឡាយខាងក្រោមនេះ ក្រោយអាហារពេលព្រឹក ចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។ តើមានអ្វីខ្លះទៅ?

១.ក្រោយពេលដែលអ្នកពិសារអាហារ ពេលព្រឹករួចកន្លះម៉ោង អ្នកអាចញ៉ាំផ្លែឈើបាន។ ផ្លែឈើនោះយកល្អ អ្នកគួរតែបរិភោគគីវី ឬស្ត្រប៊ឺរី ព្រោះវាសម្បូរទៅដោយ​ វីតាមីនគ្រប់ប្រភេទ។ ដូចនេះ វានឹងធ្វើឲ្យខួរក្បាលអ្នក ជ្រះស្រលះ ដោយធ្វើឲ្យអ្នកអាចបំពេញ កិច្ចការបានយ៉ាងល្អពេញមួយថ្ងៃ។

២.ក្រោយពេលដែលអ្នកញ៉ាំ អាហារពេលព្រឹករួចចំនួន ២០នាទី អ្នកអាចម៉ាស្សាជង្គង់របស់អ្នកបាន។ វានឹងធ្វើឲ្យក្រពះអ្នក ដំណើរការបានយ៉ាងល្អ។

៣.ប៉ុន្តែក្រោយពេលដែល អ្នកពិសារអាហារពេលព្រឹករួច អ្នកមិនគួរហាត់ប្រាណភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យក្រពះ អ្នករំលាយអាហារមិនបានល្អ។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យអ្នកឈឺពោះ ហើយប៉ះពាល់ដល់សរសៃឈាម របស់អ្នកផងដែរ ៕

ប្រភព៖ Health

Most Popular

To Top