ខ្សែស្លាបវេលកីឡាករ Gareth Bale បាននិយាយប្រាប់សារព័ត៌មាន កាលពីពេលថ្មីៗនេះថា ខ្លួនលែងសូវតាមដាន ព័ត៌មានអីហើយ ដោយគ្រាន់តែតាមដានរឿង វាយកូនគោលប៉ុណ្ណោះ។
Bale បានលើកឡើងថា៖ ” ខ្ញុំមិនសូវតាមដានរឿងច្រើនទេ។ ខ្ញុំមើលខ្លះៗពីស្ថានភាពសេដ្ឋកិច្ច ព្រោះអីវាប៉ះពាល់ដល់ការរកស៊ីរបស់ខ្ញុំ។ ប៉ុន្តែដោយសារតែមានការប្រែប្រួលច្រើន ខ្ញុំមិនសូវមើលច្រើនទេ។ ខ្ញុំមិនដឹងរឿង Brexit (អង់គ្លេសចាកចេញពី EU) ដើរដល់ណាហើយ ខ្ញុំអត់ទាំងដឹងថា នរណាជានាយករដ្ឋមន្ត្រីអង់គ្លេសផង ” ។
កីឡាកររូបនេះបានបន្តថា៖ ” ខ្ញុំមិនអាចនិយាយបានទេ ដូច្នេះខ្ញុំមិនសូវចាប់អារម្មណ៍ទេ។ ខ្ញុំតាមដានច្រើនតែរឿងកូនគោល។ ម៉្យាងទៀតខ្ញុំនៅសុខស្រួលហើយនៅម៉ាឌ្រីដ តាំងពីរឿងរៀបចំគ្រួសាររួចរាល់ហើយ ” ។
អំឡុងពេលនេះដែរ លោក Boris Johnson ជានាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយពេលដែលអ្នកស្រី Theresa May លាលែងពីតំណែង។ ដំណើរការចាកចេញពីអឺរ៉ុបរបស់ចក្រភពអង់គ្លេស (Brexit) បានពន្យារទៀតហើយ ដោយពីថ្ងៃទី៣១ ខែតុលា
គួរបញ្ជាក់ផងដែរថា ដំណើរចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) អាចប៉ះពាល់ដល់សេដ្ឋកិច្ច ហើយសម្រាប់បាល់ទាត់វិញ អាចនឹងប៉ះពាល់ដល់កូតាកីឡាករផងដែរ។ នៅពេលបច្ចុប្បន្ននេះ ក្លឹប La Liga អាចចុះឈ្មោះកីឡាករបរទេសនៃប្រទេសសហភាពអឺរ៉ុបចំនួន ៥ ដូច្នេះប្រសិនបើអង់គ្លេសចាកចេញទៅ Bale នឹងក្លាយជាកីឡាករបរទេសនៃប្រទេសមិនមែនសហភាពអឺរ៉ុប ដែល La Liga អនុញ្ញាតឲ្យមានតែ ៣រូបប៉ុណ្ណោះក្នុងមួយក្លឹប៕
ប្រភព៖news.sabay.com.kh