ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ សេដ្ឋកិច្ច និងអាវុធ គឺជាអាទិភាពសម្រាប់ លោក គីម ជុងអ៊ុន

បរទេស៖ យោងតាមអ្នកវិភាគកូរ៉េខាងត្បូងមួយរូប បានឲ្យដឹងថា ការរៀបចំឡើងវិញនូវគណៈកម្មាធិការ អចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សពលករកូរ៉េរបស់លោក គីម ជុងអ៊ុន បង្ហាញឲ្យឃើញថា មេដឹកនាំកូរ៉េខាងជើង ស្វះស្វែងធ្វើការអភិវឌ្ឍសេដ្ឋកិច្ចនិងអាវុធយុទ្ធសាស្ត្រស្មើគ្នា។

ទីភ្នាក់ងារសារព័ត៌មាន Newsis បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា លោក Cheong Seong-chang មកពីវិទ្យាស្ថាន Sejong បាននិយាយថា ការតែងតាំងអ្នកនយោបាយកូរ៉េខាងជើង លោក គីម ទុកហ៊ុន និងលោក រី ព្យុងចុល ជាគណៈកម្មាធិការកណ្ដាលរបស់ការិយាល័យនយោបាយបក្ស កាលពីថ្ងៃទី១៣ ខែសីហា គឺជាសញ្ញាគោលនយោបាយកំពុងតែវិវត្តរបស់ទីក្រុងព្យុងយ៉ាង ស្របពេលមានភាពលំបាកផ្នែកសេដ្ឋកិច្ចនិងជម្ងឺកូវីដ១៩។ 

គួរបញ្ជាក់ថា កាលពីដើមខែនេះ លោក គីម ទុកហ៊ុន ត្រូវបានតែងតាំងឲ្យកាន់តំណែង ជាអនុប្រធានគណៈកម្មាធិការកណ្ដាល បក្ស ហើយលោកក៏ជាប្រធានគណៈកម្មាធិការ កញ្ចប់ថវិការបស់សភាជាន់ខ្ពស់កូរ៉េខាងជើង និងទើបបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកូរ៉េខាងជើងថ្មីៗផងដែរ៕ 

Most Popular

To Top