ព័ត៌មានអន្តរជាតិ

អាមេរិកប្រគល់ ទ្រព្យសម្បត្តិដែលខ្លួន បានបង្កកពីសំណាក់ រដ្ឋាភិបាលវេណេស៊ុយអេឡា ទៅឲ្យបក្សប្រឆាំង ក្នុងប្រទេសប្រើប្រាស់

បរទេស៖ នៅថ្ងៃសុក្រនេះសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានប្រគល់ទ្រព្យដែលគិតជាទឹកប្រាក់រាប់លានដុល្លារ ដែលបានបង្កកពីរដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡា ទៅឲ្យក្រុមបក្សប្រឆាំងក្នុងប្រទេសដោយយកមូលហេតុថា យកទៅប្រើប្រាស់សម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

នៅក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើងដោយបក្សប្រឆាំង របស់វេណេស៊ុយអេឡា បានបញ្ជាក់ថារតនាគារជាតិ នៃប្រទេសអាមេរិកបានអនុម័តឲ្យបក្ស របស់ខ្លួនក្នុងការយកប្រាក់ទាំងនោះមកប្រើប្រាស់ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ទេថាវាមានទំហំនិងចំនួនប៉ុន្មាននោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តទៀតថា កញ្ចប់ប្រាក់ដែលខ្លួនបានទទួលនឹងយកទៅប្រើប្រាស់ សម្រាប់ជួយដល់ក្រុមការងារផ្នែកសុខាភិបាលប្រមាណជា៦២០០០នាក់ ដោយក្នុងម្នាក់នឹងទទួលបានប្រមាណជា៣០០ដុល្លារអាមេរិក ខណៈដែលបច្ចុប្បន្នពួកគេអាចករបានត្រឹមតែ៥ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top