បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កងកម្លាំងជើងទឹករបស់ប្រទេសចិន ទំនងជាបាននឹងកំពុងប្រើប្រាស់មូលដ្ឋាន ទ័ពក្រោមដី នៅត្រង់ចំណុចដែនកោះ ហៃណានដែលស្ថិត នៅក្នុងសមុទ្រចិនខាងត្បូងនោះ។
ការលើកឡើងនិងដាក់ការសង្ស័យ ដោយក្រុមអ្នកឃ្លាំមើលយោធា និងកំពុងចែករំលែកនៅក្នុងបណ្តាញ សង្គមផងតាមរយៈរូបភាព ជាច្រើនសន្លឹក ដែលពួកគេប្រមូល បានពីផ្កាយរណប។
រូបភាពដែលត្រូវបានគេជឿជាក់ថា ប្រមូលបានពីផ្កាយរណ របស់ក្រុមហ៊ុនអាមេរិក Planet Labs និងដាក់បង្ហោះនៅលើបណ្តាញ សង្គមដោយគណនេយ្យ Radio Free Asia ដោយក្នុងនោះយើងអាចមើលឃើញថា នាវាមុជទឹកប្រភេទ 093 nuclear-powered គឺកំពុងធ្វើដំណើរចូលទៅក្នុងរូងមួយ ដែលស្ថិតនៅក្បែរមូលដ្ឋានទ័ព Yulinលើកោះមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី