កីឡាករអេស្បាញ Ever Banega នៅក្រោយជួយក្លឹប Sevilla លើកពានរង្វាន់ Europa League ជាលើកទី៦ហើយ នោះពេលនេះ គាត់បានប្រកាសសម្រេចចិត្ត ចាកចេញពីក្លឹប ហើយជាផ្លូវការហើយ។
ទោះបីជាទើបផ្ទេរមកលេង ឲ្យក្លឹបកាលពីឆ្នាំ២០១៤ក្តីប៉ុន្តែ Banega ក្នុងនាមជាកីឡាករខ្សែបម្រើរូបនេះ បានក្លាយទៅជាកម្លាំងដ៏សំខាន់ ដែលបានជួយក្លឹបលើកពានរង្វាន់ Europa League ជាច្រើនដង ចាប់តាំងពីពេលនោះមក។
នៅក្នុងនោះផងដែរកីឡាករវ័យ៣២ឆ្នាំរូបនេះ ក៏ត្រូវបានគេជឿជាក់ថា នឹងផ្ទេរទៅលេងជាមួយនឹងក្លឹប នៅប្រទេសកាតា Al Shabab ៕
ប្រែសម្រួល៖ស៊ុនលី