ព្រឹត្តិការណ៍

ចប់បាត់! ក្រុមអ្នកវិទ្យាសាស្ត្រ ព្រមានថា វីរុសកូរ៉ូណា នឹងឋិតនៅជាមួយយើងទាំងអស់គ្នា ជារៀងរហូត

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា យោងតាមការលោកលើករបស់ ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់សង្គ្រោះ បន្ទាន់ ហៅកាត់ (Sage)ដែលជាសមាជិកមួយរបស់ រដ្ឋាភិបាល បានឲ្យដឹងថា វីរុសកូរ៉ូណា នឹងនៅតែមានវត្តមាន “ជារៀងរហូតនៅក្នុងទម្រង់មួយចំនួន ឬមួយផ្សេងទៀត” ។

លោក Mark Walport បានថ្លែងថា ពលរដ្ឋទំាងឡាយនឹងចាំចាច់ត្រូវ តែចាក់វ៉ាក់សាំង តាមកាលកំណត់ច្បាស់លាស់ ។

ការលើកឡើងរបស់គាត់ បន្ទាប់ពីប្រមុខដឹកនាំអង្គការសុខភាព ពិភពលោក (WHO) បានថ្លែងថា គាត់សង្ឃឹមថា ការឆ្លងជំងឺនឹងបញ្ចប់ទាំងស្រុងក្នុងអំឡុង ពេល២ឆ្នាំ ដូចជាជំងឺផ្តាសាយអេស្ប៉ាញ ដែលបានកើតឡើងរយៈពេល២ឆ្នាំ ហើយផុតរលត់ទៅវិញ ។

លោក Mark បានថ្លែងថា ដង់ស៊ីតេពលរដ្ឋ និងការធ្វើដំណើរ របស់វីរុសងាយឆ្លងជំងឺបំផុត ។

គាត់ក៏បានលើកឡើងថា ចំនួនប្រជាជននៅលើពិភពលោក នាពេលឥឡូវនេះ មានចំនួនច្រើនជាងឆ្នាំ១៩១៨ទៅទៀត ៕
សម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top