សេដ្ឋកិច្ច​

តម្លៃ​សម្ភារៈ​សំណង់​ នៅ​កម្ពុជា​បាន​ងើបឡើង​បន្តិច​បន្តូច​ នៅក្នុង​ខែសីហា​នេះ

ភ្នំពេញៈ តម្លៃ​សម្ភារៈ​សំណង់​ស្ទើរ​គ្រប់​ប្រភេទ នៅតាម​ទីផ្សារ​កម្ពុជា មានការ​ប្រែប្រួល​បន្តិច​បន្តូច ខណៈ​តម្លៃ​សម្ភារៈ​ការិយាល័យ គ្រឿងសង្ហារិម និង​គ្រឿង​អេឡិចត្រូនិក​ស្ថិតក្នុង​សភាព​ទ្រឹង។

តម្លៃ​មុខទំនិញ​ទាំងនេះ ត្រូវបាន​បង្ហាញ​នៅក្នុង​ទិន្នន័យ​ជា​ផ្លូវការ របស់​អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​ខែសីហា ឆ្នាំ២០២០ នេះ។

យោងតាម​ទិន្នន័យ​ជា​ផ្លូវការ អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា នៅក្នុង​ខែសីហា ឆ្នាំ២០២០ នេះ ថ្លៃទំនិញ​ប្រើប្រាស់ និង​សេវាកម្ម មានការ​ប្រែប្រួលខ្លះៗ ជាពិសេស​ថ្លៃ​លក់​សម្ភារៈ​សំណង់ និង​ថ្លៃ​លក់​ម្ហូបអាហារ និង​ភេសជ្ជៈផ្សេងៗនៅតាម​ទីផ្សារ ខណៈដែល​ការលក់​ប្រភេទ​ទំនិញ​សម្ភារៈ​ការិយាល័យ​គ្រឿង​សង្ហា​រឹម និង​គ្រឿង​អេឡិចត្រូនិក​បាន​ឈរ​នៅ​ទ្រឹង ពី​តម្លៃ​នៃ​ការលក់​ចេញ។

ពាក់ព័ន្ធ​មុខទំនិញ​ថ្លៃ​លក់​នៅតាម​ទីផ្សារ ក្នុងនោះ​ថ្លៃ​លក់​សម្ភារៈ​សំណង់ នៅក្នុង​ខែ សីហា ឆ្នាំ២០២០នេះ ក្នុងនោះ​ថ្លៃ​លក់រាយ សម្រាប់​សម្ភារៈ​សំណង់​មួយចំនួន បាន​ហក់​ឡើងថ្លៃ​បន្តិចបន្តួច។

ឥដ្ឋតាន់​ចំនួន ១ម៉ឺន​ដុំ មានតម្លៃ​ដល់៥៥០ដុល្លារ​ក្នុង​ខែសីហា កើន​ពី៤៨០ដុល្លារ នៅក្នុង​ខែ កក្កដា។ តម្លៃ ប្រភេទ​ថ្ម (១X២) មួយ​ម៉ែត្រ​គីប ថ្លៃ២១ដុល្លារ បាន​ហក់​ឡើង​បន្តិច​ក្នុង​រង្វង់២២ដុល្លារ ក្រៅពី​តម្លៃ​លក់​ចេញ​ដែក​គ្រប់​ប្រភេទ ស៊ីម៉ង់ ថ្នាំលាប និង​បំពង់​ជ័រ និង​សម្ភារៈផ្សេងៗទៀត មិនមាន​ការប្រែប្រួល​អំពី​តម្លៃ​ឡើយ ។

តម្លៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​មិនមែន​គ្រឿង​ស្រវឹង សម្ភារៈ​ការិយាល័យ គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿង​សង្ហា​រឹម បរិក្ខារ​អគ្គិសនី ប្រេងម៉ាស៊ីន និង​គ្រឿងបន្លាស់​រថយន្ត និង​សម្ភារៈផ្សេងៗទៀត មិនមាន​ការប្រែប្រួល​ថ្លៃ​លក់​ចេញ​ខ្លាំង​នោះឡើយ បើ​ធៀប​ធៀប​នៅ​និង​ខែ កក្កដា ឆ្នាំ២០២០ ៕ ប្រភព៖propertyarea.asia

Most Popular

To Top