Neymar បានត្រឹមអង្គុយសោកស្ដាយ ហូរទឹកភ្នែក បន្ទាប់ Bayern Munich យកឈ្នះ Paris St-Germain លើកពាន Champions League ជាលើកទី៦ ក្នុងទីក្រុង Lisbon កាលពីយប់មិញ។
ការប្រកួតដ៏តានតឹង រវាងក្រុមទាំងមានគ្រាប់បាល់ កើតឡើងតែមួយគ្រាប់គត់ សម្រេចទីដោយ Kingsley Coman តែតមួយក្បាលចូលឡើងស្អាត នៅនាទី៥៩។ មួយគ្រាប់នេះ បានបន្សល់ទុករហូតដល់ចប់ការប្រកួត ធ្វើឲ្យ Bayern ក្លាយជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប ជាលើកទី៦។
នេះជាការប្រកួតឈឺចាប់ខ្លាំងបំផុតមួយ សម្រាប់ PSG ព្រោះវាជាលើកដំបូង ដែលពួកគេបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League។ អ្វីដែលកាន់តែមិនសប្បាយចិត្តទៀតនោះ Kingsley Coman ដែលជាអ្នករកគ្រាប់ឲ្យ Bayern គឺជាអតីតកីឡាករកើតចេញ ពីយុវជនរបស់ PSG តែម្ដង។
ចប់ការប្រកួតនេះកីឡាកររបស់ PSG ម្នាក់ៗបានអង្គុយសោកស្ដាយ ជាពិសេស Neymar បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន៕ ប្រភព៖ sabay