នៅថ្ងៃសៅរ៍នេះក្លឹប Barcelona បានប្រកាសជាផ្លូវការហើយថាអតីតកីឡាករ របស់ក្លឹបគឺលោក Henrik Larsson និងលោក Alfred Schreuder គឺត្រូវបានជ្រើសរើស ដើម្បីទទួលតំណែងជាជំនួយការគ្រូបង្វឹកក្លឹបដើម្បីធ្វើការជាមួយ នឹងគ្រូបង្វឹកថ្មីលោក Ronald Koeman។
ជំនួយការគ្រូបង្វឹកថ្មីទាំងពីររូបនេះបានចុះកុងត្រាដែលមានសុពលភាព រហូតដល់ខែមិថុនាឆ្នាំ២០២២។រំលឹកដែរថាលោក Larsson ដែលធ្លាប់ បង្ហាញខ្លួនជូនក្លឹបបាន៤០ដងកាលពីគ្រានៅជាកីឡាករអាចរកគ្រាប់បាល់បាន១៣គ្រាប់ ចន្លោះពីឆ្នាំ២០០៤និងឆ្នាំ២០០៦។
ខណៈដែលលោក Schreuder ធ្លាប់បានបង្វឹកក្លឹប Hoffenheim កាលពីរដូវកាលមុននិងក៏ធ្លាប់ជាជំនួយការគ្រូបង្វឹកនៅក្លឹប Ajax ជាមួយនឹងលោក Ten Hag ផងហើយក៏ធ្លាប់ធ្វើការជាមួយនឹងកីឡាករ Frenkie de Jong ផងកាលពីគ្រានោះ៕
ប្រែសម្រួល៖ស៊ុនលី