ទីក្រុង Bristol ៖សត្វមរកតទំនាបខាងលិច ដែលជិតផុតពូជ បានចាប់កំណើតកូនមួយទៀត នៅសួនសត្វ Bristol ហើ យត្រូវបាន គេមនុស្សម្នា នាំគ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយការផ្តិតរូបភាពអំឡុង ពេលកូនសត្វប្រភេទ ស្ថិតក្នុងកណ្តាប់ដៃម្តាយរបស់វា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សត្វ Gorilla តូចមួយក្បាល បានចាប់កំណើតជាផ្លូវការ នាព្រឹកព្រលឹមថ្ងៃពុធនៅក្នុង Gorilla House នៅសួនសត្វ Bristol ។ សត្វស្វាដែលមានឈ្មោះ Kala អាយុ ៩ ឆ្នាំ បានមករស់នៅទីក្រុង Bristol មកពីប្រទេសអាល្លឺម៉ង់ កាលឆ្នាំ ២០១៨ បានសម្រាលកូន ដោយធម្មជាតិ ជាមួយប្តីរបស់នាង ឈ្មោះ Jock នៅក្បែរនោះ ។
អ្នករក្សាបានមកដល់ ដើម្បីរកឃើញកូន Gorilla នៅក្នុងដៃរបស់ម្តាយវា ហើយអ្នកទាំង២ក៏មានសុខភាពល្អដែរ ។ ការរួមភេទរបស់សត្វស្វានេះ ជាអាថ៌កំបាំង ព្រោះវាពិបាកក្នុងការ កំណត់សម្រាប់ទារក ទើបនឹងកើតដូច្នេះវាមិនទាន់ ត្រូវបានគេដាក់ឈ្មោះទេ ។
កាលពីខែកញ្ញាឆ្នាំមុន Kala បានបាត់បង់កូណទី១ របស់នាង បន្ទាប់ពីទទួលការវះកាត់សង្គ្រោះបន្ទាន់។ លោក Lynsey Bugg អ្នកថែរក្សាថនិកសត្វនៃសួនសត្វបាននិយាយថា យើងដឹងថា យើងកំពុងមានកូន Gorilla ពីព្រោះយើងបានឃ្លាំមើលទារកមួយរយៈ ៕ ដោយ៖លី ភីលីព