ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាប់អារម្មណ៍ ធ្វើកិច្ចសហប្រតិបត្ដិការ ជាមួយចិន លើវិស័យបច្ចេកវិទ្យា 5G

ម៉ូស្កូ ៖ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ ដោយដកស្រង់សម្ដី របស់រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov ថា ប្រទេសរុស្ស៊ីចាប់អារម្មណ៍ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើបច្ចេកវិទ្យា 5G ។

លោក Lavrov បានថ្លែងនៅក្នុងវេទិកា អប់រំយុវជនរុស្ស៊ី ថាយើងនឹងមិនអនុវត្ត តាមគំរូរបស់ជនជាតិអាមេរិក ដែលទាមទារឱ្យអ្នករាល់គ្នាមិនសហការលើ 5G ជាមួយប្រទេសចិន ជាពិសេសជាមួយក្រុមហ៊ុន Huawei ។

លោកបានបន្ថែមថា“ ផ្ទុយទៅវិញយើងចាប់អារម្មណ៍ ធ្វើអន្តរកម្មជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាបង្កើតបច្ចេកវិទ្យាទំនើប និងអនុវត្តវាទៅ ក្នុងជីវិតជាក់ស្តែង”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top