ហ្សឺណែវ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ៨០០.០០០ នាក់គិតត្រឹមថ្ងៃអាទិត្យ នេះបើយោងតាមតួលេខចុងក្រោយពីអង្គការសុខភាពពិភពលោក (WHO) ។
នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ១២និង៤៨ នាទីរសៀលថ្ងៃអាទិត្យម្សិលមិញនេះមានករណី ឆ្លងសរុបកើនឡើងដល់ ២៣.០៥៧.២៨៨ ករណី ហើយក្នុងនោះមានមនុស្សស្លាប់កើនឡើងដល់ជាង ៨០០.៩០៦ នាក់។
សហរដ្ឋអាមេរិក និងប្រេស៊ីល នៅតែជាប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេទាំងករណី និងការស្លាប់ ដោយអាមេរិកមានចំនួន ៥.៥៦៧.២១៧ ករណី និងស្លាប់ចំនួន ១៧៤.២៤៦ នាក់ និងប្រេស៊ីលមាន ៣.៥៣២.៣៣០ ករណី និងស្លាប់ ១១៣.៣៥៨ នាក់។
នៅក្នុងនោះដែរប្រទេសឥណ្ឌាមានចំនួន ៣.០៤៤.៩៤០ ករណី, ប្រទេសរុស្ស៊ីមាន ៩៥៦.៧៤៩ ករណី, អាហ្វ្រិកខាងត្បូងមាន ៦០៧.០៤៥ ករណី, ប្រទេសប៉េរូ មាន ៥៧៦,០៦៧ ករណី, ប្រទេសម៉ិកស៊ិក មាន ៥៤៩,៧៣៤ ករណី, កូឡុំប៊ីមាន ៥២២,១៣៨ ករណី, ប្រទេសឈីលី មានចំនួន ៣៩៥.៧០៨ ករណី និងប្រទេសអេស្ប៉ាញមាន ៣៨៦.០៥៤ ករណី៕ដោយ ឈូក បូរ៉ា