ស្ថាបនិកក្រុមហ៊ុន Robot Technology Corps អ្នកស្រី Yukiko Nakagawa ជឿជាក់ថា មធ្យោបាយម្យ៉ាងគត់ ដែលអាចឲ្យសម្ពន្ធភាព រវាងមនុស្សយន្តនិងមនុស្សកាន់តែជិតដិតគ្នា លុះត្រាពួកគេត្រូវច្នៃតួខ្លួនមនុស្សយន្តឲ្យទៅជារូបរាង សត្វជំនួសមុខមាត់ដូចមនុស្សទូទៅ។
អ្នកស្រីបញ្ជាក់ដូច្នេះថា “បើកាលណាយើងតុបតែងមនុស្សយន្តទៅ ជាពណ៌សម្បុរឬមុខមាត់ដូចមនុស្សទូទៅ គាប់ជួន ពួកវាមានភាពឆ្លាតវៃទៀតនោះ នឹងមានការលើកឡើងថាមនុស្សយន្តដណ្ដើមការងាររបស់មនុស្ស”។
ភាពជោគជ័យកន្លងទៅសម្រាប់ មនុស្សយន្តមានរូបរាងជាសត្វឆ្មាឲ្យឈ្មោះ Nekotencho ហាក់ទទួលស្គាល់ ខ្លាំងពីបណ្ដាអតិថិជន ដោយវាមានមុខងាររង់ចាំស្វាគមន៍ភ្ញៀវនៅខាងក្រៅក្រុមហ៊ុន ក្នុងតំបន់បច្ចេកវិទ្យាពិសេស Akihabara របស់ប្រទេសជប៉ុន។
“គ្រប់គ្នានឹងអាចទទួលស្គាល់សត្វឆ្មា តាមរយៈអាកប្បកិរិយាចម្លែក ដូចជាការលោត, រាំ និងសំឡេងប្លែក ខុសពីអ្វីដែលទម្លាប់មនុស្សអនុវត្តរាល់ថ្ងៃ បែបនេះអាចជួយឲ្យគ្រប់គ្នា ពេញចិត្តនឹងមនុស្សយន្តប្រភេទនេះ”។ ប្រភព៖sabay
ទស្សនាវីដេអូខាងក្រោម: