កីឡា

Abraham ដាក់គោលដៅ រដូវកាលក្រោយ គឺស្បែកជើងមាសនិង លើកពាន អង់គ្លេសជូនក្លឹប

កីឡាករខ្សែប្រយុទ្ធអង់គ្លេស Tammy Abraham ត្រូវបានគេមើលឃើញយ់ាងច្បាស់ហើយថានឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់របស់ក្លឹបតោខៀវ Chelsea នារដូវកាលក្រោយទោះបីជាទើបបានបង្ហាញខ្លួនពេញលេញកាលពីរដូវកាលកន្លងមកក្តី។

The Goal បានសរសេរថា Abraham ដែលដុះចេញពីថ្នាល យុវជនរបស់ក្លឹបរូបនេះមានមហិច្ឆិតាដ៏ធំជាមួយនឹងក្លឹបដោយ ក្នុងនោះរួមមានទាំងពានរង្វាន់ ស្បែកជើងមាសផងពានអង់គ្លេស Premier League ផងនិងក៏ដូចជាពានរង្វាន់ ពិភពលោកជូនជម្រើសជាតិអង់គ្លេសផង។

កីឡាករខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អ ក្រោយពេលដែលលោក Frank Lampard បានមានវត្តមានមកធ្វើការ ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបហើយក្នុងនោះក្លឹបបានបញ្ចប់ទៅក្នុងលេខរៀងទី៤ដែលមានន័យថា គាត់នឹងអាចបង្ហាញខ្លួនសាជាថ្មីសម្រាប់ Champion League ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top