កីឡា

Coman អបអរចំពោះពាន Champion League តែក៏សោកស្តាយជំនួស PSG ដែរ

ខ្សែប្រយុទ្ធ Kingsley Coman របស់ Bayern Munich ដែលជាអ្នកស៊ុតបាល់បញ្ចូលទី គ្រាប់បាល់ជ័យជំនះលើកពាន UEFA Champions League បានសម្រេចទល់នឹង Paris Saint-German នោះ នៅថ្ងៃនេះបានបង្ហាញថា បេះដូងរបស់គាត់ បានបែកចែកអារម្មណ៍ជាពីរ នៅពេលនេះ។

លោក Coman បន្ទាប់ពីការប្រកួត បាននិយាយថា “ការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League គឺជាអារម្មណ៍មិនធម្មតាមួយ គឺជាសុភមង្គលដ៏អស្ចារ្យ ប៉ុន្តែខ្ញុំពិតជាសោកសៅបន្តិចសម្រាប់ក្រុម PSGផងដែរ ។ ពួកគេបានព្យាយាមដើរលើផ្លូវ ដែលមិនធម្មតាដូចគ្នាដូចនេះ យើងត្រូវតែគោរពវាផងដែរ” ។

កីឡាកររូបនេះបានបន្តទៀតថា “យើងបានព្យាយាមដាក់សម្ពាធជាច្រើន ក្នុងពេលប្រកួតខណៈដែល PSG បានជ្រើសរើសលេង នៅលើការប្រយុទ្ធខ្លាំងជាងការពារ។ ទោះបីជាយ់ាងណាក្តី វាគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់គាត់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top