វាគឺជាផែនការ សម្ងាត់មួយ ដែលបានបង្កើតឡើង ដោយកងកម្លាំងទ័ពអាកាស របស់សហរដ្ឋអាមេរិក ដើម្បីធ្វើការស្រាវជា្រវទៅលើវិធី ក្នុងការនាំយកអាវុធនុយក្លេអ៊ែរ ទៅបំផ្ទុះនៅលើឋានព្រះច័ន្ទ។
ផែនការ ដែលត្រូវបាន អាមេរិក ដាក់ឈ្មោះថា Project A119 គឺជាផែនការក្នុងសិក្សាស្រាវជ្រាវ ទៅលើការនាំយកអាវុធនុយក្លេអ៊ែរ របស់ខ្លួនឆ្លងកាត់លំហអាកាស និងដើម្បីទៅបំផ្ទុះនៅលើឋានព្រះច័ន្ទ ។ ការបង្កើតឲ្យមានផែនការបែបនេះ ត្រូវបានគេមើលឃើញថា វាស្ថិតនៅពីក្រោយពេលដែលប្រទេសរុស្សី បានធ្វើតេស្តបានជោគជ័យ ក្នុងការនាំយកប្រព័ន្ធផ្កាយរណបទី១ Sputnik របស់ពិភពលោកទៅកាន់ តារាវិថីនាឆ្នាំ១៩៥៧។
នៅក្នងសម័យ សង្គ្រាមត្រជាក់ រវាងអាមេរិក និងរុស្សី ក្នុងការប្រណាំង ប្រជែងគ្នា ទៅលើវិស័យសព្វាវុធ បានធ្វើឲ្យអាមេរិក មិនចង់ចាញ់រុស្សីឡើយ ប៉ុន្តែមិនបានប៉ុន្មានឆ្នាំផង នៅក្នុងឆ្នាំ១៩៥៩ មន្ត្រីយោធាអាមេរិក បានរាយការណ៍ថា ផែនការនេះត្រូវបរាជ័យ ដោយសារតែការខ្លាចបង្កឲ្យមានផល ប៉ះពាល់ដល់ពិភពលោក ប្រសិនការបញ្ជូនអាវុធ នុយក្លេអ៊ែរទៅកាន់ឋានព្រះច័ន្ទ មិនទទួលជោគជ័យ៕
ប្រែសម្រួល:ស៊ុនលី