ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ជំរុញក្រិក និងតួកគី ឲ្យពិភាក្សាគ្នា ដើម្បីបញ្ចៀស គ្រោះមហន្តរាយ

បរទេស ៖ ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះបានជំរុញ ប្រទេសក្រិកនិងតួកគី ឲ្យធ្វើការដោះស្រាយ ជម្លោះជុំវិញធនធានថាមពល នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត តាមរយៈកិច្ចពិភាក្សាគ្នា ដោយព្រមានពីហានិភ័យ នៃការប្រឈមមុខដាក់គ្នា ដោយយោធា។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Mass ដែលធ្វើទស្សនកិច្ចទីក្រុងអាតែន និង ក៏ត្រូវគេរំពឹងថា នឹងធ្វើទស្សនកិច្ចទីក្រុង អង់ការ៉ាផងដែរ
ដើម្បីជួយរំសាយភាពតានតឹង រវាងប្រទេសជាសមាជិក ណាតូ ទាំងពីរនោះ បានមានប្រសាសន៍ ថា ប្រទេសអាល្លឺម៉ង់ និងដៃគូសហភាពអឺរ៉ុប ឈរនៅក្បែរប្រទេសក្រិក ដែលជាសមាជិកសហភាពអឺរ៉ុប ។

ក្រោយជួបជាមួយ រដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias នៅក្នុងទីក្រុងអាតែនរួចមក លោក Heiko Maas បានមានប្រសាសន៍ដូច្នេះថា “ស្ថានភាពនៅសមុទ្រមេឌីទែរ៉ាណេ ភាគខាងកើត នាពេលបច្ចុប្បន្ននេះ គឺស្មើទៅនឹងការប្រឡែងលេងជាមួយភ្លើង។ ផ្កាភ្លើងតិចតួចអាចបណ្ដាលឲ្យមានគ្រោះមហន្តរាយបាន”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top