ញូវយ៉ក ៖ បើយោងតាមដីកាយល់ព្រម ដែលបានផ្សព្វផ្សាយ ជាសាធារណៈថា អង្គភាពរបស់ក្រុមហ៊ុន Honda Motor Co បានយល់ ព្រមចំណាយ ៨៥ លានដុល្លារ ដើម្បីដោះស្រាយការស៊ើបអង្កេតមួយ ដោយសហរដ្ឋអាមេរិក ភាគច្រើនលើការប្រើប្រាស់ ឧបករណ៍បំប៉ោងពោង សុវត្ថិភាព Takata នៅក្នុងរថយន្តរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការស៊ើបអង្កេត របស់រដ្ឋ ត្រូវផ្សារភ្ជាប់ជាមួយ នឹងការប្រមូលមកវិញ នូវយានយន្តរាប់ពាន់លានគ្រឿង ដែលបំពាក់ដោយម៉ាស៊ីនបំប៉ោង Takata ដែលមានសក្តានុពលលក់ ដោយក្រុមហ៊ុនHonda និងក្រុមហ៊ុនផលិតរថយន្តធំ ៗ ដទៃទៀតក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ។
រហូតមកដល់បច្ចុប្បន្ននេះ យានយន្តជាង៤០លាន របស់សហរដ្ឋអាមេរិក ដែលបំពាក់ដោយពោងសុវត្ថិភាព Honda ចំនួន ៦០ លានត្រូវបានប្រមូលមកវិញ ដោយសារឧបករណ៍បំប៉ោង អាចផ្ទុះនៅពេលដាក់ពង្រាយ ។
បើយោងតាមរដ្ឋបាលសុវត្ថិភាព ចរាចរណ៍ផ្លូវគោកជាតិថា យ៉ាងហោចណាស់ មានមនុស្សស្លាប់ចំនួន ២៥ នាក់នៅជុំវិញពិភពលោក និងរបួសជិត ៣០០ នាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងកំហុសឆបោករបស់Takata។នៅទូទាំងពិភពលោកការប្រមូល រថយន្តម៉ាកតាតានេះមានចំនួន ប្រហែល ១០០ លានគ្រឿង ក្នុងចំនោមក្រុមហ៊ុន ផលិតរថយន្តធំ ៗ ចំនួន ១៩ រួមទាំងហុងដាផងដែរ ។
កាលពីខែមករាក្រុមហ៊ុន Honda បាននិយាយថា ខ្លួននឹងប្រមូលរថយន្តចាស់ៗចំនួន ២,៧ លានគ្រឿងបន្ថែមទៀតនៅអាមេរិកខាងជើង សម្រាប់ម៉ាស៊ីនបំប៉ោងTakataមានបញ្ហា ប្រមូលមកវិញរួមមាន រថយន្តម៉ាក Honda និងAcura ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៣ ៕ ដោយ៖លី ភីលីព