ព័ត៌មានអន្តរជាតិ

កងកម្លាំងទ័ពអាកាសប៉ូឡូញ និងអាមេិរកចូលរួមក្នុង សមយុទ្ធទ្វេភាគី

បរទេស៖កងកម្លាំងទ័ពអាកាសអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា យន្តហោះចម្បាំង F-16 Fighting Falcons និងបុគ្គលិកកងទ័ព ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រលេខ៣២ នៅក្នុងទីក្រុង Lask ប្រទេសប៉ូឡូញ ដើម្បីចូលរួមក្នុងប្រតិបត្តិការ ប្តូរវេនផ្នែកអាកាសចរណ៍។

យោងទៅតាមកងកម្លាំងទ័ពអាកាស ប្រតិបត្តិការប្តូរវេន ផ្នែកអាកាសចរណ៍នេះ គឺជាសមយុទ្ធទ្វេភាគី ដែលរចនាបង្កើតឡើង ដើម្បីធ្វើឲ្យប្រសើរឡើង នូវអន្តរប្រតិបត្តិការដៃគូ រក្សាការត្រៀមលក្ខណៈរួមគ្នា និងធានាអះអាងចំពោះសម្ពន្ធមិត្តក្នុងតំបន់ របស់អាមេរិក។

គួរបញ្ជាក់ថា នៅក្នុងពាក់កណ្ដាលខែសីហា ប៉ូឡូញនិងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ បង្កើនចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសប៉ូឡូញ ដែលត្រួសត្រាយផ្លូវ សម្រាប់ការដកកងទ័ពអាមេរិកពីអាល្លឺម៉ង់ ហើយដាក់ពង្រាយជាថ្មីនៅប៉ូឡូញ ហើយក៏អនុញ្ញាតឲ្យកងកម្លាំងអាមេរិក ចូលទៅកាន់បន្ទាយយោធាប៉ូឡូញ បន្ថែមទៀត ដើម្បីធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពនិងទីតាំងដែលមានស្រាប់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top