បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានយល់ព្រមឲ្យមន្ត្រីត្រួតពិនិត្យអង្គការ សហប្រជាជាតិ ចូលទៅពិនិត្យមើលទីតាំងពីរ កន្លែង ក្រោយសហរដ្ឋអាមេរិកព្យាយាម ស្នើឲ្យដាក់ទណ្ឌកម្មទាំងអស់វិញ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងក្នុងសម័យ កាលរបស់លោក អូបាម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធ្វើឡើងដោយទីភ្នាក់ងារថា មពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ និងប្រទេសអ៊ីរ៉ង់នោះ ប្រទេសនេះបាននិយាយប្រាប់ថា ខ្លួនស្ម័គ្រចិត្តឲ្យទីភ្នាក់ងារចូលទៅត្រួតពិនិត្យមើលទីតាំងទំាងពីរកន្លែង ដែលគេសង្ស័យថាមានធ្វើការងារផលិតអាវុធនុយក្លេអ៊ែខុសច្បាប់។
យោងតាមសេចក្តីថ្លែងការណ៍រួមគ្នានោះ កាលបរិច្ឆេទឲ្យទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិចូលទៅនឹងធ្វើសកម្មភាព ត្រួតពិនិត្យបញ្ជាក់ គឺត្រូវបានព្រមព្រៀងគ្នាហើយ ហើយសកម្មភាពត្រួតពិនិត្យរបស់ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នឹងដំណើរការដោយអនុលោមទៅតាម កិច្ចព្រមព្រៀងការពារដ៏ទូលំទូលាយ និងពិធីការបន្ថែម ចំណែកស្តង់ដារត្រួតពិនិត្យ នឹងត្រូវអនុវត្តដូចសម្រាប់ប្រទេសនានា ដោយមានមូលដ្ឋានស្មើភាពនិងមិនលម្អៀង៕ ប្រែសម្រួល៖ប៉ាង កុង