ចំពោះជំងឺបេះដូង ការស្រាវជ្រាវថ្មីមួយបានរកឃើញថា មនុស្សភាគច្រើនហាក់ដូចជាពន្យារការថែទាំយូរនៅពេលដែលពួកគេមានរោគសញ្ញាដែលបញ្ជាក់ថាមានបញ្ហានេះ។
គ្រោះថ្នាក់ចម្បង គឺថា នៅពេលដែលមនុស្សម្នាក់ចូលមន្ទីរពេទ្យ ដោយសារដំណាក់កាលធ្ងន់ធ្ងរនៃជំងឺបេះដូង វាមានជម្រើសតិចតួចដែលត្រូវធ្វើការព្យាបាល។
នៅក្នុងការស្រាវជ្រាវ អ្នកស្រាវជ្រាវបានពិភាគ្សាជាមួយអ្នកជំងឺ ដែលស្វែងរកការព្យាបាលចំពោះការឈឺទ្រូង និងកំពុងតែរង់ចាំការថតសរសៃឈាម ដើម្បីមើលពីសញ្ញានៃជំងឺសរសៃឈាមបេះដូង។
ការឈឺទ្រូង កើតមានឡើងនៅពេលដែលបេះដូងមិនមានឈាម ឬអុកស៊ីសែនគ្រប់គ្រាន់ នៅពេលដែលវាត្រូវការនោះទេ ដោយសារតែស្ទះសរសៃឈាមបេះដូង។
អ្នកស្រាវជ្រាវបានរកឃើញថា បុរស មានប្រតិកម្មលឿន នៅពេលដែលពួកគេវិវត្តមានរោគសញ្ញាទាំងនេះ ហើយឆាប់រកការព្យាបាល។
មនុស្សភាគច្រើនពន្យារពេលច្រើន ហើយមានអារម្មណ៍ថា រោគសញ្ញានឹងបាត់ទៅវិញ និងប្រសើរទៅវិញដោយខ្លួនឯង។ នៅពេលដែលមានអារម្មណ៍ថា មានភាពប្រសើរឡើងបន្តិច ពួកគេហាក់ដូចជាព្រងើយកន្តើយនឹងបញ្ហានេះ៕ប្រភព៖health