សុខភាព និង ផ្លូវភេទ

មិនពិបាកឡើយ! ចង់ឱ្យរោមចញ្ចើមកាន់តែក្រាស់ កុំរំលងរូបមន្តធម្មជាតិទាំងនេះ

ចង់ឱ្យរោមចិញ្ចើមដុះក្រាស់មិនពិបាកឡើយ! ធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យរោមភ្នែកដុះក្រាស់ ៖

១. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើ បន្តិចលើរោមចិញ្ចើមដោយប្រយ័ត្ន (កុំឱ្យហូរចូលភ្នែក) រហូតដល់វាស្រូបចូល អស់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។

២. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើចុងម្រាមដៃ លាបម៉ាស្សាប្រេងដូងថ្នមៗលើរោមភ្នែកមុនពេលចូលគេង។ ទុកចោលសម្រាប់រយៈពេលមួយយប់ សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនៅព្រឹកបន្ទាប់។ អនុវត្តជាប្រចាំរហូតទទួល បានលទ្ធផលគាប់ចិត្ត។

៣. ទឹកដោះគោស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើបន្ទះសំឡីជ្រលក់ ក្នុងទឹកដោះគោស្រស់ រួចផ្ដិតៗលើរោមភ្នែក។ ទុករហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយ ទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តសារឡើងវិញជាញឹកញាប់តាមដែលចង់បាន។

៤. ប្រេងអូលីវ

ប្រើចុងម្រាមដៃលាបម៉ាស្សាប្រេងអូលីវលើរោមចញ្ចើម។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច៕ប្រភព៖health

Most Popular

To Top