កីឡា

លេច​រឿង​ឪពុក Messi ទៅ​ចរចា​ជាមួយ Manchester City ស្ងាត់ៗ

តាម​រយៈ​ប្រភព​សារព័ត៌មាន​ជា​ច្រើន​ទម្លាយ​ថា ឪពុក​របស់ Lionel Messi បាន​ទៅពិភាក្សា​លក្ខខណ្ឌ ​ផ្ទាល់​ខ្លួន​ជាមួយ Manchester City។

គ្រប់​យ៉ាង​កើត​ឡើង បន្ទាប់​ពី​ប្រធាន​ក្រុម​របស់ Barcelona ខាង​លើ​ចង់​ចាកចេញ ​ពី​ក្លឹប​ក្នុង​រដូវ​ក្ដៅ​នេះ ​ក្រោយ​រដូវ​កាល​ដ៏​ខកចិត្ត ​មិន​មាន​ឈ្នះ​ពាន​អ្វី​សោះ។ ពេល​ដំណឹង​នេះ​លេច​ឡើង ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​ចា​ច្រើន​​ដូច​ជា Man City និង PSG ជា​ដើម​ដាក់​ការ​ចាប់​អារម្មណ៍​លើ​ Messi។

ផ្អែក​តាម​សារព័ត៌មាន ​​ក្នុង​ប្រទេស​អេស្ប៉ាញ​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ថា លោ Jorge Messi បាន​ទៅ​ដល់​ទីក្រុង Manchester ដើម្បី​ពិភាក្សា​លក្ខខណ្ឌ​ជាមួយ City។ ប្រភព​បញ្ជាក់​ថា ឪពុក Messi បាន​ពិភាក្សា​លើ​កុងត្រា ​រយៈពេល​២​ឆ្នាំ​ ប៉ុន្តែ​អ្វី​ដែល​ចោទ ​ជា​ចំនួន​គេ​មិន​ទាន់​ដឹង​ City ត្រូវ​ចំណាយ​ប៉ុន្មាន ​ដើម្បី​យក​កីឡាករ​​មក​បាន​ទេ។

តាម​ពិត​ទៅ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់ Messi នៅ Barcelona មាន​ដល់​៧០០​លាន​អឺរ៉ូ​ឯណោះ។ ប៉ុន្តែ​​​ក្នុង​កុងត្រា​រវាង Messi និង​ក្លឹប​​បាន​ចារ​ថា ប្រសិន​​កីឡាករ​មិន​សប្បាយ​ចិត្ត ហើយ​ស្នើ​សុំ​ក្លឹប​ចេញ​ នោះ​រូប​គេ​អាច​ចេញ​បាន​​ភ្លាម​ៗ ទោះ​ជា​នៅ​សល់​កុងត្រា​ក៏​ដោយ។ យ៉ាងណា​ចុងក្រោយ​នេះ Barca បាន​ដាក់​លក្ខខណ្ឌ​មួយ​ផ្សេង​ទៀត ប្រសិន​ក្លឹប​ណា​ចង់​បាន Messi​ ត្រូវ​បង់​២០០​លាន​ផោន៕
ប្រភព ៖ sabay

Most Popular

To Top