បរទេស៖សារពត៌មានបរទេស នៅថ្ងៃនេះបានសរសេរថា កោះតៃវ៉ាន់បានប្រកាសឲ្យវេបសាយ ពាណិជ្ជកម្មតាមអ៊ិនអនឡាញ Taobao ជាមួយនឹងរយៈពេល ៦ ខែដើម្បីចុះឈ្មោះក្រុមហ៊ុន របស់ខ្លួនសាជាថ្មីជាក្រុមហ៊ុន ដែលមានការគាំទ្រដោយចិន ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតថា បើក្រុមហ៊ុនមិនព្រមធ្វើបែបនេះនោះ ក្រុមហ៊ុនគួរតែរៀបចំខ្លួន ឲ្យបានជាស្រេចក្នុង ចាកចេញពីកោះនេះ ដែលវាត្រូវបានគេមើលឃើញថា វាស្ថិតនៅក្នុងការងារចុងក្រោយ របស់រដ្ឋាភិបាលកោះតៃវ៉ាន ដើម្បីប្រឆាំងនឹងក្រុមហ៊ុន ដែលមានការគាំទ្រដោយរដ្ឋាភិបាលចិន។
តៃវ៉ាន់បានបង្កើនការត្រួតពិនិត្យលើការវិនិយោគរបស់ចិននិងប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននៅលើកោះនេះហើយកាលពីសប្តាហ៍មុនបាននិយាយថាខ្លួនគ្រោងនឹងបញ្ឈប់ការលក់សេវាកម្មទូរទស្សន៍តាមអ៊ិនធរណេតក្នុងស្រុករបស់ចិនទោះបីជាវាមិនមានគម្រោងរារាំងពួកគេក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី