លោក Jose Mourinho បាននិយាយថា លោកកំពុងតែរៀនភាសាទី៧ គឺភាសាកូរ៉េ ដើម្បីងាយស្រួល ទំនាក់ទំនងជាមួយ Son Heung-min។
ជាការពិតអ្នកចាត់ការរបស់ Spurs រូបនេះបច្ចុប្បន្នចេះនិយាយ ៦ភាសាច្បាស់រួមមាន ព័រទុយហ្គាល់ អេស្ប៉ាញ កាតាឡាន់ អង់គ្លេស បារាំង និងអ៊ីតាលី ។ ពេលនេះលោកកំពុងប្រឹងរៀនភាសាកូរ៉េបន្ថែមទៀត គោលបំណងចង់និយាយ ឲ្យសិទ្ធជាមួយខ្សែប្រយុទ្ធ Son។
“ការទំនាក់ទំនង គឺពិតជាសំខាន់ណាស់ ពេលដែលខ្ញុំនៅក្នុងក្រុម។ ខ្ញុំត្រូវនិយាយភាសាដើម ដើម្បីឲ្យគ្រប់គ្នាបានយល់ ។ វាជាការគោរពចំពោះវប្បធម៌ របស់ក្លឹបក្នុងការនិយាយភាសារបស់បុគ្គលម្នាក់ៗនៅក្នុងនោះ ។ ជាមួយកីឡាករ ខ្ញុំតែងនិយាយភាសារបស់ពួកគេ នេះជាមួលហេតុដែលខ្ញុំរៀនភាសាកូរ៉េ”៕
ប្រភព ៖ sabay