កីឡា

Klopp បញ្ជាក់ថា របួស van Dijk នឹងមិនខ្លាំង គួរឲ្យបារម្ភនោះឡើយ

គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp នៅថ្ងៃពុធនេះ បានធ្វើការអះអាងថា របួសរបស់កីឡាករខ្សែការពារ Virgil van Dijk គឺជារបួសស្រាល មិនគួរឲ្យបារម្ភខ្លាំងពេកនោះឡើយ។

គួរឲ្យដឹងដែរថា ការប្រកួតមិត្តភាពប៉ះនឹង RB Salzburg កាលពីយប់ថ្ងៃអង្គារ កីឡាករហូឡង់មាឌធំរូបនេះ ត្រូវបានបង្ខំចិត្តដកខ្លួន ចេញពីការទីលាននានាទីទី៥៥។

នៅចប់ការប្រកួតលោក Klopp បានអះអាងយ៉ាងច្បាស់ថា ការប៉ះទង្គិចនៅក្បាលកីឡាកវ័យ២៩ឆ្នាំរូបនេះ គឺមិនមានអ្វីគួរឲ្យបារម្ភនោះឡើយ ឬចំណាយពេល ដើម្បីសម្រាកព្យាបាលនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top