ព័ត៌មានអន្តរជាតិ

ចិនដាក់ជួលកោះរាប់រយ ក្នុងតម្លៃចាប់ ពី៥៣៥ដុល្លារ ក្នុងមួយហិកតាប្រចាំឆ្នាំ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ខេត្ត Liaoning ភាគឥសានរបស់ប្រទេសចិន ដែលជាបណ្តុំនៃកោះ គ្មានមនុស្សរស់ ចំនួនរហូតទៅដល់រាប់រយកោះ ពេលនេះត្រូវបានអជ្ញាធរ បានប្រកាសដាក់ ជួលកោះទាំងនោះហើយ ។

នាយកដ្ឋានហិរញ្ញវត្ថុ និងធនធានធម្មជាតិ នៃខេត្ត Liaoning បានចេញសេចក្តីថ្លែងការណ៍ មួយ នៅក្នុងខែកក្កដាដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គមចិន នៅសប្តាហ៍នេះដោយដាក់ចំណងជើងធំៗថា “ថ្លៃប្រើប្រាស់សម្រាប់កោះ ដែលគ្មានមនុស្សរស់នៅ។

គួរឲ្យដឹងដែរថា ទាំងដីកោះឬក៏ដូចជាដីគោក និងធនធានភាគច្រើននៅក្នុងប្រទេសចិន គឺជាកម្មសិទ្ធិរបស់រដ្ឋាភិបាលទាំងអស់ ហើយវាគឺអាចជួលបានឱ្យទៅបុគ្គល ឬក្រុមហ៊ុនណាក៏បាន។ តម្លៃជួលកោះ ដែលត្រូវប្រកាសនោះគឺ ទាបបំផុតចាប់ពី ៣៧០០ យ័ន ឬប្រហែល ៥៣៥ ដុល្លារក្នុងមួយហិកតាក្នុងមួយឆ្នាំ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top