អង់គ្លេស ៖ ការស្ទង់មតិមួយ បានអះអាងថា ស្ទើរតែពាក់កណ្តាល នៃឪពុកម្តាយនៅចក្រភពអង់គ្លេស នឹងមិនចាក់វ៉ាក់សាំង ការពារកូន របស់ពួកគេប្រឆាំង នឹងមេរោគ Covid-19 ឡើយ នៅពេលដែលមេរោគក្លាយ ជាចំណុចក្តៅ សម្រាប់ពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
៤៥ ភាគរយនៃអ្នកឆ្លើយសំណួរ ៥០០០ នាក់បានសារភាពថា ពួកគេនឹងមិនផ្តល់វ៉ាក់សាំង Covid-19 ដល់កូនរបស់ពួកគេឡើយ។ ឪពុកម្តាយចំនួន៥នាក់មិនចង់ចាក់វ៉ាក់សាំងកូន ៗ របស់ពួកគេបាននិយាយថា ពួកគេជឿជាក់ថា វីរុសនេះ គឺក្លែងក្លាយហើយពិតជាមិនមាន ។
ឪពុកម្តាយ៥នាក់ក្នុងចំណោម ៦ នាក់នៃឪពុកម្តាយ (៨៦ ភាគរយ) បានអះអាងថា ការចាក់វ៉ាក់សាំង នឹងមិនមានសុវត្ថិភាពជាមួយ នឹងផលប៉ះពាល់អាក្រក់នោះឡើយ។ ហើយជាង១ភាគ៣ (៣៥ ភាគរយ) បានឆ្លើយថាមិនចាំបាច់ទេ ពីព្រោះក្មេងៗមានភាពស៊ាំពីវីរុស។
យោងតាមChildcare.co.uk (http://%E1%9E%99%E1%9F%84%E1%9E%84%E1%9E%8F%E1%9E%B6%E1%9E%98Childcare.co.uk) ជាវេទិកាបណ្តាញសង្គមសម្រាប់ ឪពុកម្តាយ និងអ្នកផ្តល់សេវាថែទាំ កុមារបានអនុវត្តការស្ទង់មតិនេះ ។ វាកើតឡើងនៅពេលអ្នកវិទ្យាសាស្ត្រ នៅតែបន្តធ្វើការងារជារៀងរាល់ថ្ងៃដើម្បីស្វែងរកប្រអប់ជើង ដែលមានប្រសិទ្ធិភាពដើម្បីបញ្ចប់ ការរាតត្បាតម្តងហើយម្តងទៀត។
វ៉ាក់សាំងពិសោធន៍រាប់សិប កំពុងត្រូវបានចាក់លើមនុស្ស ហើយសង្ឃឹមថា ពួកគេនឹងការពារមនុស្សពីជំងឺនេះ។ ក្រុមអ្នកស្រាវជ្រាវ នៃការសិក្សានៅសកលវិទ្យាល័យ Oxford និយាយថា វាអាចត្រៀមរួចរាល់ សម្រាប់ដើមឆ្នាំក្រោយ៕ដោយ៖លី ភីលីព