វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងមួយ ប្រឆាំងនឹងអ្វីដែលហៅថា “ចោរលួចតាមអ៊ីនធឺណិត” ដោយពួក Hacker របស់កូរ៉េខាងជើង ដែលផ្តោតលើធនាគារ នៅក្នុងប្រទេសជាច្រើន។
នៅក្នុងការដាស់តឿនរួមគ្នា ជាមួយក្រសួងរតនាគារ សហរដ្ឋអាមេរិក FBI និងបញ្ជាការ Cyber អាមេរិក ទីភ្នាក់ងារសន្តិសុខ Cyber Security and បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ (CISA) បានឲ្យដឹងថា “ភ្នាក់ងារអ៊ិនធឺណិតរបស់ រដ្ឋាភិបាលកូរ៉េខាងជើង កំពុងប្រើមេរោគដើម្បី ទទួលបានការលួចចូលធនាគារ” នៅក្នុងប្រទេសជាច្រើន ដើម្បីផ្តួចផ្តើមជាអន្តរជាតិ ពីការក្លែងបន្លំ ការផ្ទេរប្រាក់ និងដកសាច់ប្រាក់ ATM។
លោក Bryan Ware ជំនួយការនាយកផ្នែកសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិតនៅ CIA ត្រូវបានគេដកស្រង់សម្ដីថា “ក្រុម Hacker កូរ៉េខាងជើងបានបង្ហាញពី ការស្រមើលស្រមៃក្នុងការ កែសំរួលយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីកេងចំណេញផ្នែកហិរញ្ញវត្ថុ ក៏ដូចជាវិស័យផ្សេងទៀត តាមរយៈប្រតិបត្តិការអ៊ិនធឺណែត ខុសច្បាប់” ៕
ដោយ ឈូក បូរ៉ា