អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Google បានដាក់ចេញ នូវការអាប់ដេត កម្មវិធីផែនទី ដ៏ពេញនិយមរបស់ខ្លួន នៅទូទាំងពិភពលោក ដើម្បីផ្តល់នូវភាពរស់រវើក រូបរាងលម្អិត និងចម្រុះពណ៌បំពេញតម្រូវការអតិថិជន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការតុបតែងភ្នែក មើលលម្អិតបន្ថែម និងធ្វើឲ្យលក្ខណៈធម្មជាតិ កាន់តែងាយស្រួលមើល ដូចជាឆ្នេរខ្សាច់ វាលខ្សាច់ បឹង ឬផ្ទាំងព្រិលនៅលើកំពូលភ្នំ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបាននិយាយថា ការអាប់ដេតផ្តល់ឲ្យ Google នូវទស្សនៈដ៏ទូលំទូលាយបំផុតមួយ នៃលក្ខណៈធម្មជាតិ នៅលើកម្មវិធីផែនទីធំ ៗ ណាមួយ។ ការរៀបចំសារជាថ្មី នឹងមាននៅទូទាំងប្រទេស និងដែនដីចំនួន២២០ ដែល Google Mapsគាំទ្រដោយចាប់ផ្តើមនៅសប្តាហ៍នេះ ។
អ្នកគ្រប់គ្រងផលិតផល Google Maps លោក Sujoy Banerjee បានមានប្រសាសន៍ថា យើងកំពុងចាប់ផ្តើម កែលម្អរូបភាពថ្មីនាំមកនូវភាពលម្អិត និងភាពចម្រុះដល់ផែនទី ធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការយល់ពីអ្វីដែលមើល ទៅដូចជាតំបន់ អ្នកកំពុងរុករក ឬគ្រោងដំណើរ ទស្សនកិច្ច៕ ដោយ៖លី ភីលីព