ខ្សែបម្រើបារាំង Paul Pogba ត្រូវបានឆ្លងជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងរបស់គ្រូបង្គោលក្រុមជម្រើសជាតិបារាំងលោក Didier Deschamps។
Pogba នឹងខកខានលេងប្រកួតចំនួន ២ ឲ្យក្រុមជម្រើសជាតិបារាំងគឺ ប្រកួតប៉ះនឹងក្រុមជម្រើសជាតិស៊ុយអែតនៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា និងប្រកួតប៉ះនឹងក្រុមជម្រើសជាតិក្រូអាត ដែលធ្វើឡើងនៅ ៣ថ្ងៃបន្ទាប់។
ទាក់ទងនឹងរឿងនេះដែរ Manchester United បានសារជូនពរឲ្យកីឡាករបារាំងនេះឆាប់បានធូរសះស្បើយ។
ចំណែកឯលោក Deschamps បានទម្លាយថា លោកបានផ្លាស់ប្ដូរទម្រង់ក្រុមនៅនាទីចុងក្រោយ ដោយសារតែ Pogba ស្ថិតនៅក្នុងបញ្ជីឈ្មោះនោះ៕ប្រភព៖sabay