ព័ត៌មានអន្តរជាតិ

Alibaba ផ្អាកគម្រោងវិនិយោគ ក្នុងប្រទេសឥណ្ឌាខណៈចិន កំពុងតានតឹងដាក់គ្នា

បរទេស ៖ យោងតាម ប្រភពសារព័ត៌មាន បរទេសបានចុះផ្សាយថា ក្រុមហ៊ុនយក្ស Alibaba គ្រុបរបស់ចិន បានផ្អាកផែនការ ដើម្បីវិនិយោគរបស់ខ្លួន ជានឹងក្រុមហ៊ុនឥណ្ឌា ហើយគឺនៅចំពេលមានទំនាក់ ទំនងធុរកិច្ចនិងភាពតានតឹង នយោបាយ ដែលកំពុងកើនឡើង រវាងប្រទេសទាំងពីរចិន ឥណ្ឌាបន្ទាប់ពីការប៉ះទង្គិចគ្នា នៅតាមព្រំដែន ហិម៉ាឡៃយ៉ា នាពេលកន្លងមក ។

ប្រភពដដែលបាន និយាយទៀតថា ក្រុមហ៊ុន Alibaba គឺជាអ្នកដែលបានជំរុញ កំណើននៃការចាប់ផ្តើមអាជីវកម្មថ្មី របស់ឥណ្ឌាជាច្រើន ប៉ុន្តែត្រូវបានគេជឿជាក់ថា នឹងមិនមានផែនការ ដើម្បីដាក់បន្ថែមមូលនិធិថ្មី ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសនេះ ឡើយហើយយ៉ាងហោចណាស់ រយៈពេល ៦ ខែដែរ។

ពួកគេបន្ថែមថា ទោះយ៉ាងណាមិនមានផែនការ កាត់បន្ថយភាគហ៊ុនរបស់ខ្លួន ឬចាកចេញពីការវិនិយោគនោះឡើយ ហើយមកដល់ពេលនេះ ក្រុមហ៊ុន Alibaba គឺនៅមិនទាន់បានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយទេ ពាក់ព័ន្ធទៅនឹងការអះអាងនេះឡើយដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top