ព័ត៌មានអន្តរជាតិ

រុស្ស៊ី រិះគន់អាមេរិក ករណីរថយន្ដយោធាប៉ះទង្គិចគ្នា នៅស៊ីរីក្នុងពេលកំពុងបំពេញភារកិច្ច

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការប៉ះទង្គិចគ្នា រវាងរថយន្តយោធារុស្ស៊ី និងសហរដ្ឋអាមេរិក នៅស៊ីរីខណៈកំពុងបំពេញបេសកកម្មរៀងៗខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ប្រធានក្រុមបុគ្គលិក នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បានប្រាប់ប្រធានអគ្គសេនាធិការចម្រុះ សហរដ្ឋអាមេរិក លោក Mark Milley ថាមួយថ្ងៃមុនពេលដែលប្រទេសរុស្ស៊ី បានជូនដំណឹង អំពីការបញ្ជារបស់ក្រុមចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក មុនពេលការឆ្លងកាត់នៃក្បួន របស់កងរាជអាវុធហត្ថរុស្ស៊ី នៅក្នុងប្រទេសស៊ីរី។

ដោយរំលោភលើកិច្ចព្រមព្រៀង ដែលមានស្រាប់ បុគ្គលិកយោធាសហរដ្ឋអាមេរិក បានប៉ុនប៉ងរារាំងក្បួនរថយន្តរុស្ស៊ី ដែលបានចាត់វិធានការចាំបាច់ ដើម្បីការពារឧប្បត្តិហេតុមួយ និងដើម្បីបំពេញភារកិច្ចរបស់ខ្លួន៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top