កីឡា

Rooney នៅគាំទ្រ Maguire ចំពោះបញ្ហារឿងក្តី ក្នុងប្រទេសក្រិក

នៅថ្ងៃព្រហស្បតិ៍នេះ កីឡាករខ្សែការពារ Harry Maguire ដែលកំពុងប្រឈមមុខ ទៅនឹងទោសទណ្ឌ នៅក្នុងប្រទេសក្រិកនោះ គឺកំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់អតីតកីឡាករ ប្រធានក្រុមអង់គ្លេសលោក Wayne Rooney ។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និងជាអតីតកីឡាករឆ្នើម របស់បិសាចក្រហម Man United រូបនេះបានធ្វើការបង្ហាញអារម្មណ៍ និងមតិយោបល់មួយចំនួន ដែលមានន័យ ក្នុងការគាំទ្រចំពោះ Maguire ចំពោះរឿងក្តីមួយនេះ។

គួរឲ្យដឹងដែរថា Maguire នៅតែបានបដិសេធ រាល់ទោសកំហុសទាំងឡាយ ដែលបានដាក់បន្ទុកមកលើរូបគាត់ នៅក្នុងហេតុការណ៍ ដែលគាត់បានបញ្ជាក់ថា គឺដើម្បីតែការការពារសុវត្ថិភាព ជូនប្អូនស្រីនិងខ្លួនលោក ផ្ទាល់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top