បរទេស៖ នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា លោក Vladimir Putin បានធ្វើការប្រកាសអះអាងថា លោកបានបង្កើត មន្រ្តីអនុវត្តច្បាប់បំរុងមួយក្រុមរួចហើយ ដើម្បីអាចបញ្ជូនទៅបេឡារុស្ស ដើម្បីជួយប្រធានាធិបតី Alexander Lukashenko ក្នុងករណីដែលចាំបាច់។
លោក Putin បាននិយាយទៀតថា លោកនឹងមិនដាក់ពង្រាយកម្លាំងទាំងនេះទេ លុះត្រាតែភាគីជ្រុលនិយមណាមួយ នៅក្នុងប្រទេសបេឡារុស្ស ឆ្លងកាត់បន្ទាត់ក្រហម និងចាប់ផ្តើមសកម្មភាពរបស់ពួកគេ។
ថ្លែងទៅកាន់អ្នកផ្សាយវិទ្យុ Rossia 1 ដែលគ្រប់គ្រង ដោយរដ្ឋលោកបាននិយាយថា ភ្នាក់ងារពង្រឹងច្បាប់នឹងត្រូវរង់ចាំ ក្នុងករណីដែលបាតុកម្ម ដែលហៅខ្លួនថា ជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ មានសភាពកាន់តែខ្លាំង៕
ប្រែសម្រួល៖ស៊ុនលី