ព័ត៌មានអន្តរជាតិ

រូបថតបង្ហាញ Apple Store នៅទីក្រុងញូវយ៉ក ធ្លាប់មាននៅទសវត្សឆ្នាំ១៩៤០ មហាវិថីកណ្តាលទៅវិថីទី៥

ទីក្រុងញូវយ៉ក៖ ទីក្រុងញូវយ៉កគឺជាផ្ទះរបស់ Apple Store មានចំនួន៧ ប៉ុន្តែជាច្រើនទសវត្ស មុនពេលរូបតំណាង របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple បានព្យួរនៅលើអាគារនីមួយៗពួកគេ គឺជាហាងឃ្លាំង និងសូម្បីតែការិយាល័យប្រៃសណីយ៍ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

បណ្ណសារសាលាក្រុង របស់ទីក្រុងមានរូបថតជាច្រើន ដែលត្រូវបានថត នៅតាមបណ្តាសង្កាត់ទាំង ៥ សម្រាប់គម្រោងមួយ ក្នុងអំឡុងឆ្នាំ១៩៣៩ និង ១៩៤១ បង្ហាញពិភពលោក មុនពេលទូរស័ព្ទ iPhone និង Genius Bars ចូលកាន់កាប់ទីក្រុង។ ទីតាំងខ្លះមិនផ្លាស់ប្តូរពីរចនាសម្ព័ន្ធដើមឡើយ ចំណែកឯទីតាំងខ្លះទៀត អាចសម្គាល់បានដោយផ្លាកសញ្ញាផ្លូវ។

ទីតាំង Soho ប្រហាក់ប្រហែល នឹងការិយាល័យប្រៃសណីយ៍សហរដ្ឋអាមេរិក ដែលធ្លាប់បំពេញផ្ទៃខាងក្នុងប៉ុន្តែ ‘គូប’ នៅលើវិថីទី៥ បានផ្លាស់ប្តូរទេសភាពទាំងស្រុង។ ដូចដែលត្រូវបាន គេរាយការណ៍ដំបូងដោយ 9to5Macថា បណ្ណសារសាលាក្រុងញូវយ៉ក បានធ្វើការស្ទង់មតិដ៏ធំមួយ ដោយថតរូបរាល់អាគារនីមួយៗ ស្ថិតនៅក្នុងសង្កាត់ទាំង ៥ ។

រូបភាពសខ្មៅបង្ហាញពីប្រវត្តិសាស្រ្ត របស់ទីក្រុងមុនពេលអគារខ្ពស់ ៗ មើលមិនច្បាស់ការ កកស្ទះចរាចរណ៍ ពាសពេញតាមដងផ្លូវហើយហាង Apple Apple បានជួសជុលអគារដ៏មានមន្តស្នេហ៍៕ ដោយ៖លី ភីលីព

Most Popular

To Top