បច្ចេកវិទ្យា

ចំណេញពេលវេលា កាន់តែច្រើន និងធ្វើឱ្យជីវិតកាន់ តែមានភាពងាយស្រួល ជាមួយ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ថ្មី ម៉ូឌែល Add-Wash 9គីឡូ!!

ភ្នំពេញ ៖ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ភ្លៀងសឹងតែរាល់ថ្ងៃ…ហើយភ្លៀងតាំងពីថ្ងៃដល់យប់ និងធ្លាយដល់ព្រឹកថ្ងៃ បន្ទាប់ទៀតក៏មាន…! ភ្លៀងអ៊ីចឹងពេកទៅ…រកតែថ្ងៃហាលខោអាវក៏គ្មាន…ស្រួលមិនស្រួលតែហ៊ានអត់បានបោក…ទុកយូរអាចនឹងខូចសាច់ក្រណាត់ខោអាវ…ឡើងអាចម៍អណ្តើក និងធុំក្លិនផ្តុសទៀត…!

មិនថាភ្លៀងពេលណា ឬចូលដល់រដូវភ្លៀងយ៉ាងណា ឬខោអាវប្រឡាក់តិចច្រើនប៉ុណ្ណា ក៏នៅតែគ្មានបញ្ហាដែរ…លោកអ្នកនឹងទទួលបានភាពរីករាយ និងកាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ គ្រប់ពេលវេលា…គ្រប់រដូវកាលទាំងអស់!

ប្រឡាក់តិចបោកតិច …ប្រឡាក់ច្រើនបោកច្រើន… ហើយបើទទឹកទឹកភ្លៀង ឬស្នាមខ្ទាតប្រឡាក់តាមផ្លូវពេល មេឃភ្លៀងត្រូវតែដាក់បោកភ្លាម…បើមិនអ៊ីចឹងទេ ដឹងតែមិនងាយ បោកសម្អាតទេ!! ជាមួយនឹងម៉ាស៊ីនម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែលថ្មីនេះ បំពាក់នូវមុខងារថ្មីៗ ទំនើបទាន់សម័យ ត្រូវតាមគ្រប់តម្រូវការ… គ្រប់ស្ថានភាព របស់លោកអ្នកដូចជា៖

  • 15’ QUICK WASH
    មុខងារនេះគឺផ្តល់ភាពងាយស្រួល និងជួយឱ្យចំណេញពេលវេលា ក្នុងការបោកគក់ …បោកលឿន… រហ័ស… បោកបានស្អាតល្អសម្រាប់សម្លៀកបំពាក់ ដែលមានចំនួនតិច ដែលចាំបាច់ត្រូវតែបោក ឬក្នុងករណីដែលលោកអ្នកមិនចង់ទុកគរ ឱ្យច្រើនដែលនាំឱ្យមានក្លិន ឬជាប់ស្នាមប្រឡាក់កាន់តែយូរនោះ!
  • SUPER ECO WASH
    នេះគឺជាមុខងារបោកសម្អាត ដែលជួយសន្សំសំចៃភ្លើង…និងសន្សំសំចៃទឹកខ្ពស់ក្នុងការបោកគក់ និងមានសមត្ថភាពក្នុងការបោកគក់បានស្អាតល្អផងដែរ!
  • SYNTHETICS
    មុខងារនេះ គឺសម្រាប់ការបោក សម្លៀកបំពាក់ ដែលថ្លៃៗ…ល្អៗ និងខោអាវធ្វើការជាដើម ! វាមានតួនាទីចាំបាច់ និងស័ក្តិសមបំផុត សម្រាប់លោកអ្នក ដែលរវល់ជាមួយនឹង ការងារពេញមួយថ្ងៃ និងស្ទើរតែពេញ 1 សប្តាហ៍! ព្រោះភាគច្រើនលោកអ្នកប្រាកដ ជាមិនចង់ដាក់វាបោកលាយឡំគ្នា ជាមួយនឹង សម្លៀកបំពាក់ ដែលអាចចេញពណ៌ ឬសម្លៀកបំពាក់ទូទៅ ដែលមានស្នាមប្រឡាក់ខ្លាំងនោះទេ!

ដើម្បីចូលទៅប្រើប្រាស់ មុខងារទាំងអស់នេះ លោកអ្នកគ្រាន់តែអនុវត្ត តាមការណែនាំដូចខាងក្រោម៖

  • របៀបប្រើ៖
  1. ចុចប៊ូតុងបើកភ្លើង (Power on)
  2. មួលរើសយកមុខងារ បោកណាមួយ ដែលលោកអ្នកត្រូវការ (15’ QUICK WASH, SUPER ECO WASH, ឬក៏ SYNTHETICS…) និងអាចរើសមុខងារបន្ថែមតាមការចង់បានដូចជា៖ សីតុណ្ហភាពទឹកក្តៅ, ចំនួនដង នៃការជម្រះទឹក, ប៊ូតុងរើសកម្លាំងពូត, ប៊ូតុងកំណត់រយៈពេលបោក, ប៊ូតុងបន្ថែមមុខងារត្រាំមុនបោក……
  3. ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច!

ម៉េចដែរ…? ពិតជាងាយស្រួលប្រើប្រាស់…និងចំណេញពេលវេលាខ្លាំងណាស់! ចង់បាននូវសេរីភាព នៃការបោកគក់សម្លៀក បំពាក់ស្អាតគ្រប់ពេលវេលា និងជីវិតកាន់ តែមានភាពងាយស្រួល…សូមកុំភ្លេចជ្រើសរើស ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash 9 គីឡូ ម៉ូឌែលថ្មីនេះ ទាំងអស់គ្នាណា៎…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់តាមហាង ទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅ កាន់ផ្នែកសេវាបម្រើអតិថិជន តាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ៖ 1800-20 32 32 !

  • បញ្ជាក់៖ រាល់ការជាវម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួរ រកប័ណ្ណធានាផងណា៎…! ៕

Most Popular

To Top