បរទេស ៖ ក្តីសុបិន្តអស់ រយៈពេលជាងមួយ ទសវត្សមកហើយរបស់មនុស្ស លោកនៅពេលនេះគឺ ស្ទើរតែក្លាយទៅជាការពិត ទៅហើយសម្រាប់ការស្រម៉ៃថា នឹងអាចធ្វើការ បើកបរលើអាកាស ពីលើផ្លូវហាយវេយពោល គឺនៅមិនយូរទៀតឡើយ។
ក្រុមហ៊ុនជប៉ុន មួយ ដែលមានឈ្មោះថា SkyDrive ដែលស្ថិត នៅក្នុងចំណោម ក្រុមហ៊ុនយក្សធំៗ លើលោកសម្រាប់ផែនការ ផលិតរថយន្តហោះនៅសប្តាហ៍នេះ ត្រូវបានគេដឹងថា បានចាប់ផ្តើមការងារធ្វើតេស្ត របស់ខ្លួនហើយនិងក៏បានបង្ហាញ ពីរូបរាងដ៏ស្រស់ស្អាតនៃយានជំនះដ៏អស្ចារ្យមួយនេះផង។
វិដេអូដែលត្រូវ បានបង្ហោះនៅថ្ងៃសុក្រនេះ អាចឲ្យយើងមើលឃើញ យ៉ាងច្បាស់ ពីរូបរាងនិងសមត្ថភាព របស់វាខ្លះៗ ។ ទោះបីជាអាចផ្ទុកមនុស្សបានតែម្នាក់ ក្តីជាមួយនឹង ស្លាបចក្រដល់ ទៅ៨នៅបួនជ្រុង ប៉ុន្តែវាបានបង្ហាញពីលំនឹងដ៏គួរឲ្យទុកចិត្តទាំង ការហោះហើរឡើង និងការចុះចតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី