The goal នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធបារាំង Antonio Griezmann ត្រូវបានគេជឿជាក់ថា បានចាប់ផ្តើមពិចារណា ទៅលើជម្រើស នៃការចាកចេញពី Camp Nou តាំងតែពីពេលមុនពេល ដែលគ្រូបង្វឹកថ្មី ហូឡង់ លោក Ronald Koeman មកចូលរួមជាមួយ នឹង Barcelona ។ ការលើកឡើងពី សំណាក់អតីតភ្នាក់ងារ កីឡាករម្នាក់របស់ Griezmann គឺលោក Eric Olhats ដែលបានអះអាងថា កីឡាករបានចាប់ផ្តើមគិតគូរ ពីឧិកាសចាកចេញរួចទៅហើយតាំងតែ ពីមុនពេលដែលលោក Koeman ត្រូវបានប្រកាស ជាគ្រូបង្វឹកថ្មីម្ល៉េះ។
គួរឲ្យដឹងថា Griezmann បានបន្តលេង ជាមួយនឹង Barcelona ទាំងត្រដាបត្រដួស និងមិនដូចទៅនឹងការរំពឹងទុក របស់ក្លឹបនិងអ្នកគាំទ្រឡើយ ទោះបីជាគាត់អាចស៊ុតបញ្ចូលទី បានទៅដល់១៥គ្រាប់ ក្តីរដូវ កាលបញ្ចប់ទៅថ្មីនេះ ប៉ុន្តែលោក Olhats បានបន្តទៀតថាកីឡាករ២៩ឆ្នាំរូបនេះគឺបានទាក់អារម្មណ៍ជាមួយនឹងក្លឹប PSG រួចហើយទាំងដែលលទ្ធផល មិនទាន់សម្រេចនៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី