ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសអាមេរិក ចំពោះការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងការសាងសង់ នៅសមុទ្រចិនខាងត្បូង

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថាប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គលចិន ដែលពាក់ព័ន្ធនឹងការសាងសង់ នៅសមុទ្រចិនខាងត្បូង ហើយបានជំរុញឲ្យសហរដ្ឋអាមេរិក កែកំហុសរបស់ខ្លួន និងបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនភ្លាមៗ។

អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ឆ្លើយតបទៅនឹងការប្រកាស របស់សហរដ្ឋអាមេរិកអំពីការ ដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន និងបុគ្គលដែលទាក់ទងទៅ នឹងសកម្មភាពសាងសង់នៅសមុទ្រចិន ខាងត្បូង។

លោកបានគូសបញ្ជាក់ថា សំណង់ដែលពាក់ព័ន្ធ របស់ចិន នៅលើទឹកដីរបស់ខ្លួន គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនទាំងស្រុង ហើយមិនមានអ្វីដែលត្រូវធ្វើជា មួយការធ្វើយោធា និយមឡើយ ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top